ជំនួបទ្វេភាគីជាមួយ ឯកឧត្ដម Archbishop Paul Gallagher រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិនៃប្រទេស The Holy See (បុរី វ៉ាទីកង់)

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្ដម Archbishop Paul Gallagher រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិនៃប្រទេស The Holy See (បុរី វ៉ាទីកង់) ។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា បានលេីកឡេីងពីការជួយគាំទ្ររបស់បុរីវ៉ាទីកង់ លេីការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានស្នើដល់បុរីវ៉ាទីកង់ បន្តចូលរួមគាំទ្រ និងផ្សព្វផ្សាយគោលការណ៍របស់អនុសញ្ញាអូតាវ៉ា ដើម្បីជំរុញដល់កិច្ចខិតខំប្រឹងប្រែងដល់ការងារសកម្មភាពមីនសកល និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន។

ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានលេីកឡេីងជាពិសេសអំពីភាពជាប្រធាន របស់កម្ពុជា និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយ ក្នុងខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខ។ តាងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជេីញគណ:ប្រតិភូនៃបុរីវ៉ាទីកង់ ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខ ។