កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា​ និងលើកទិសដៅបន្តរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន

អាជ្ញាធរមីន៖ ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា​ និងលើកទិសដៅបន្តរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ ប្រធាន​ និងអនុប្រធាននាយកដ្ឋាន។