ពិធីបើកពិព័រណ៌ខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៌ខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូត តំណាងដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ អន្តរជាតិ និងសិស្សានុសិស្សប្រមាណ ៣០០នាក់។

ការតាំងពិព័រណ៌នេះ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានស្តង់ចំនួន ៥២ តាំងបង្ហាញពាក់ព័ន្ធអំពីសមិទ្ធផលការងារបោសសម្អាតមីនរបស់ប្រតិបត្តិករបោសសម្អាតមីន និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ជូនដល់សាធារណៈជនចូលរួមទស្សនាដោយសេរី។