អាជ្ញាធរមីន៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:យោគយល់ ស្តីពីការបង្កើនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន រវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងអង្គការជំនួយមនុស្សធម៌នៃប្រជាពលរដ្ឋន័រវេស្ស (NPA) ។
អនុស្សរណ:យោគយល់នេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន តំណាងឲ្យអាជ្ញាធរមីន និងលោក Hans Peter RISSER នាយកអង្គការ NPA ប្រចាំប្រទេសកម្ពុជា តំណាងឲ្យអង្គការជំនួយមនុស្សធម៌នៃប្រជាពលរដ្ឋន័រវេស្ស ។